Thursday, June 9, 2011

កូនអ្នកមាន និង​កូនអ្នក្រ

កូនអ្នកមាន
-​ កើតមកលើគំនរទ្រព្យ
- មានឧបករណ៍លេងកំសាន្តទំនើបៗ
- មានប្រាក់រៀននៅសាលាថ្លៃៗ
- មានលុយចាយមិនខ្វះ
- មានឧបករណ៍ថ្លៃៗ ទំនើបៗប្រើ
- មានកេរ្តិ៍ឈ្មោះល្អ
-​ មានឱកាសរីកចំរើនខ្លាំ
..............................................



កូនអ្នកក្រ
មិនមានន័យថាកូនអ្នកក្រមិនមានអ្វីៗខាងលើនោះឡើយ ។​ ពួកគេអាចមានអ្វីៗខាងលើដូចគ្នា ។



ចុះអ្វីទៅដែលខុសគ្នា?
អ្នីដែលខុសគ្នាគឺកូនអ្នកមានបានវាមកដោយសារឪពុក ម្តាយទំនុកបំរុង ចំណែកឯកូនអ្នកក្របានវាមកដោយការខំប្រឹងប្រែង ។

សំណួរសួរថាចុះកូនអ្នកមានចាំបាច់ប្រឹងប្រែងធ្វើអ្នីបើគេមានស្រាប់ហើយ? តើវាចាំបាច់ដែរឬទេ?
ជាការពិតណាស់កូនអ្នកមានមិនចាំបាច់ទៅខំប្រឹងប្រែងធ្វើអ្វីអោយហត់អត់អំពើនោះឡើយ ។ តែទោះជាយ៉ាងណាក៏ដោយមនុស្សមួយចំនួនគេចង់បានអ្វីដែលជាការខិតខំប្រឹងប្រែងរបស់ខ្លួន គេចង់បានអ្វីដែលជាស្នាដៃរបស់ខ្លួន ។ តើពួកគេអាចធ្វើអ្វីបានទៅ? វាមិនពិបាកទេបើគេចង់ធ្វើនោះ ។ ឪពុកម្តាយអ្នកមាន មានតែលុយផ្តល់អោយកូនទៅរៀនទេ ប៉ុន្តែគាត់មិនអាចផ្តល់នូវការការប្រលងជាប់ ឬនិទេសល្អអោយកូនរបស់គាត់ឡើយ ។ ទាំងនេះគឺពូកគេត្រូវតែខំប្រឹងដោយខ្លួនគាត់ ។ នេះមានន័យថាបើកើតមកជាកូនអ្នកមាន មានទ្រព្យសំរាប់រៀនហើយ គាត់ត្រូវរៀនអោយជាប់ រៀនអោយពូកែ ។ បើទោះជាគាត់រៀនមិនជាប់ មិនពូកែ យ៉ាងហោចណាស់ក៏គាត់ខំប្រឹងប្រែងអោយអស់ពីសម្ថភាពហើយ ។ នេះហើយជាតំលៃដែលគាត់បង្កើតអោយខ្លួនគាត់ ។

វាយមានរឿងច្រើនទៀតដែលយើងអាចលើយកមកនិយាយ ដូចជាការប្រតិបត្តិខ្លួនធ្វើជាកូនល្អតាមគន្លងធម៌ជាដើម ។ ប៉ុន្តែខ្ញុំសូមនិយាយតែត្រឹមចំនុចនេះចុះព្រោះខ្លាចគេវ៉ៃបែកភ្នែក ។

No comments: