Sunday, March 27, 2011

ក្រមុំដណ្តឹងម្តាយ

ការស្រឡាញ់គ្នាវាជារឿងពីរអ្នករវៀងប្រុស និងស្រីដែលជាដៃគូរគ្នា ចុះមានទៅទាក់ទងអ្វីជាមួយនឹងម្តាយ? ហតុអ្វីបានជាពាក្យចាស់ថាក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត?
ជាការពិតណាស់ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅ ។ បើយើងក្រឡេកមើលទៅសម័យបុរាណ ស្រ្តីខ្មែរប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវប្រពៃណី ហើយភាគច្រើនអនាគត់របស់ពួកគេត្រូវបានសំរេចដោយឪពុកម្តាយ ។ ពាក្យថាម្តាយនៅក្នុងសុភាសិតខាងលើគឺសំដៅទៅលើទាំងឪពុកនឹងម្តាយ ដោយហេតុថាយើងអោយតំលៃស្រីជាធំ ។ ចុះហេតុអ្វីបានពួកគាត់ចាំបាច់សំរេចចិត្តអោយកូនស្រីរបស់គាត់? ហតុផលគឺសាម័ញ្ញ ដោយហេតុថាគាត់ជាមនុស្សចាស់ទុំ មានចំណេះដឹងនឹងបទពិសោធន៍ជីវិតច្រើន ជាពិសេសនារីនោះជាកូនស្រឹរបស់គាត់ដែលគាត់ខំបង្កើត និងចិញ្ចឹម ហើយពួកគាត់តែងតែមើលមកកូនរបស់ពួកគេថាកូនក្មេងរហូត ។ សូម្បីតែសត្វក៏ចេះស្រឡាញ់កូន ចុះទំរាំឪពុកម្តាយជាមនុស្ស? ឪពុកម្តាយណាដែលមិនចង់អោយកូនល្អ?

តើសម័យបច្ចុប្បន្នពាក្យខាងលើនេះនៅតែមានប្រសិទ្ធភាពដែរឬទេ? សំរាប់ខ្ញុំគឺវានៅតែអនុវត្តន៍ ហើយត្រូវបំផុតចំពោះគ្រួសារអភិជនណាដែលមានទ្រព្យធន ឬកិត្តយស ។ កំរិតជីវភាពពួកគាត់កាន់តែល្អការគាបសង្កត់ចំពោះកូនចៅកាន់តែខ្លាំង វាមិនខុសអ្វីអំពីការបកស្រាយខាងលើទេ ។ ទោះជាយ៉ាងណាក៏ដោយគ្រួសារធម្មតាក៏គិតដូចច្នេះដែរ ។

បើអ្នកគិតដូចខ្ញុំមានន័យថាបើស្រឡាញ់មនុស្សម្នាក់ អ្នកមិនត្រឹមតែយកដួងចិត្តនារួនោះអោយបានទេ គឹត្រូវធ្វើអោយឪពុកម្តាយរបស់គេយល់ព្រមផងដែរ ។ ការដែលស្រឡាញ់គ្នាដោយឪពុកម្តាយមិនយល់ព្រម អាចឈានទៅរកសេចក្តីអន្តរាយ ។
ការបកស្រាយខាងលើលើកយកតែមួយជ្រុងតូច ដែលជាខ្លឹងសារស្របជាមួយប្រធានបទប៉ុណ្ណោះ ។

Sunday, March 13, 2011

១៩​ មីនា​ព្រះចន្ទ​ចូល​កៀក​​ផែន​ដី​ ជា​ប្រផ្នូល​ល្អ ឬ​អាក្រក់
ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានបច្ចេកវិទ្យា ដោយ yornsophearith កាលពី 41 mins ago One Comment
យោង​តាម​សម្ដី​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៩​មីនា​ខាង​មុខ​នេះ​ ព្រះចន្ទ​នឹង​វិល​មក​កៀក​​ផែន​ដី​បំផុត​ បើ​យោង​តាម​ការ​អង្កេត​ក្នុង​រយៈ​ពេល​១៨​ឆ្នាំ​កន្លង​មក​នេះ​។ ដំណើរ​វិល​មក​ជិត​នេះ ​ត្រូវ​បាន​គេ​សន្មត​ថា​ មាន​ចម្ងាយ​ប្រហែល ​៣៥៦,៥៧៧គីឡូម៉ែត្រ​ពី​ភព​ផែន​ដី។

បាតុភូត​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Lunar Perigee ផ្ទុយ​ពី Lunar Apogee ដែលពាក្យ​នេះ​​សំដៅ​ទៅ​លើ​ចម្ងាយ​ ដែល​ព្រះចន្ទ​នៅ​ឆ្ងាយ​ពី​ភពផែន​ដី​បំផុត​។ ​អ្នក​វិទ្យាសាស្ត្រ Astrologer Richard Nolle បាន​ហៅ​ព្រះចន្ទ​ថា Supermoon ដែល​ពាក្យ​នេះ​ត្រូវ​បាន​គេ​ប្រើ​​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០។ អ្វី​ទៅ​ជា​Supermoon? Supermoon សំដៅ​លើ​រូបរាងរបស់​ព្រះចន្ទរាង​មូល (ប្រហែល៩០%) ​នៅ​ពេល​ស្ថិត​នៅ​ជិត​បំផុត​នៃ​គន្លង​ផែន​ដី​ ហើយ​នៅ​ថ្ងៃ​ទី​១៩​មីនា​​ខាង​មុខ​នេះ​ យើង​នឹង​អាច​មើល​ឃើញ​ព្រះចន្ទ​មូល​ពេញ​វង់​១០០%​។



តាម​សម្ដី​របស់​ក្រុម​តារាវិទូ​​មួយ​ក្រុម​​បាន​អះអាង​ថា ​បាតុភូត​នេះ​មិន​មែន​ជា​បច្ច័យ​ល្អ​សម្រាប់​មនុស្ស​ជាតិ​យើង​ទេ​ ពីព្រោះ​ដំណើរ​វិល​មក​ជិត​ផែន​ដី​នេះ​ នឹង​មាន​ឥទ្ធិពល​​លើ​គំរូ​អាកាសធាតុ​លើ​​ភពផែន​ដី​។ ជា​មួយ​គ្នា​នេះ​ដែរ​ មាន​អ្នក​ខ្លះ​ភ្ជាប់​រឿង​នេះ​ទៅ​នឹង​វិនាស​កម្ម​បង្ក​ឡើង​នៅ​ភពផែន​ដី​ដូច​ជាការ​​រញ្ជួយ​ដី​ជា​ដើម​។



ដោយឡែក​ លោក Peter Goldreich សាស្ត្រាចារ្យ​ប្រចាំ​នៅ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​សិក្សា​ពី​ភព​និង​តារា​សាស្ត្រ​​នៃ​សាកលវិទ្យាល័យ Caltech បាន​ឲ្យ​ដឹង​​ថា​ លោក​ ​និង​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ទៀត​បាន​សិក្សា​លើ​ព្រះចន្ទ​ជា​ច្រើនទសវត្សរ៍​មក​ហើយ​ តែ​​ពួក​គាត់​មិន​ទាន់​បាន​រក​​ឃើញ​ថា​គ្រោះ​មហន្តរាយ​ធម្មជាតិ​បង្ក​ឡើង​ដោយ​សារ​តែ​ការ​វិល​មក​ជិត​ផែន​ដី​របស់​ព្រះចន្ទ​​នេះ​ទេ​។

ចំណែក​លោក Gordon Johnston អ្នក​សិក្សា​​កម្មវិធី​ស្រាវ​ជ្រាវ​ភពជាន់​ខ្ពស់​​របស់​អង្គការ NASA បាន​ប្រាប់​គេហទំព័រ FoxNews ថា ​​នៅ​ថ្ងៃ​១៩​មីនា​នេះ​ ជា​យប់​​ដែល​​មាន​ពន្លឺ​ភ្លឺ​ច្បាស់​ជាង​គេ​បំផុត​ ហើយ​ពពក​នឹង​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ជាទី​ទាក់​ទាញ​បំផុត​​។

កុំ​ភ្លេច​ណា​ប្រិយមិត្ត​ ចាំ​​មើល​ព្រះចន្ទ​ពេញ​វង្ស​​នៅ​ថ្ងៃ​១៩មីនា​ទាំង​អស់​គ្នា!

Refference: http://news.sabay.com.kh/articles/78552

Sunday, March 6, 2011

Fucking life!

The early morning 1:23 got call from aunty. Problem comes. I knew it for long but I ignore it. And i don't want to interven in this problem. My intervention might lead to solution which's at the point of no turn.

Should I involve in it or just let it go the way it is?

Thursday, March 3, 2011

ដុំថ្ម!

ដុំថ្មមានលក្ខណះពិសេសរបស់វា ។ វារឹងមាំ ឈរនៅទីតាំរបស់វាមិនងាយនឹងផ្លាស់ប្តូរឡើយ ។​ បើដុំថ្មកាន់តែធំភាពរឹងមាំរបស់វាកាន់តែខ្លាំង ។ បើសិនជាមាននណាម្នាក់យករបស់អ្វីមួយទៅទង្គិចនិងវា ក៏វានៅមិនកំរើក ហើយវាអាចនឹងផ្តល់គ្រោះថ្នាក់ដល់របស់ដែលទង្គិចនឹងវាក៏ថាបាន ។ បើប្រៀបប្រដូចទៅនឹងមនុស្សម្នាក់ដែលរឹងមាំដូចជាដំថ្ម ពេលដែលមានបញ្ហាដោយអ្នកដ៏ទៃមកវាយប្រហា នោះគាត់នឹងអាច កាពារខ្លួន ហើយថែមទាំងផ្តល់ភាពបរាជ័យដល់អ្នកដែលធ្វើអំពើទៅលើគេផងដែរ ។

តែផ្ឬុយទៅវិញ បើសិនជាមនុស្សដុំថ្មនោះ ធ្វើបែបនេះចំពោះអ្នកដែលគេមានបំណងល្អចំពោះគេវិញ ភាពរឹងមាំ អើរពើនឹងទង្វើរបស់អ្នកដ៏ទៃក៏អាចសំលាប់អ្នកដែលមានបំងណងល្អនោះផងដែរ ។

តើអ្នកចង់ធ្វើជាមនុស្សដុំថ្មដែរឬទេ?