Sunday, March 27, 2011

ក្រមុំដណ្តឹងម្តាយ

ការស្រឡាញ់គ្នាវាជារឿងពីរអ្នករវៀងប្រុស និងស្រីដែលជាដៃគូរគ្នា ចុះមានទៅទាក់ទងអ្វីជាមួយនឹងម្តាយ? ហតុអ្វីបានជាពាក្យចាស់ថាក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត?
ជាការពិតណាស់ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅ ។ បើយើងក្រឡេកមើលទៅសម័យបុរាណ ស្រ្តីខ្មែរប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវប្រពៃណី ហើយភាគច្រើនអនាគត់របស់ពួកគេត្រូវបានសំរេចដោយឪពុកម្តាយ ។ ពាក្យថាម្តាយនៅក្នុងសុភាសិតខាងលើគឺសំដៅទៅលើទាំងឪពុកនឹងម្តាយ ដោយហេតុថាយើងអោយតំលៃស្រីជាធំ ។ ចុះហេតុអ្វីបានពួកគាត់ចាំបាច់សំរេចចិត្តអោយកូនស្រីរបស់គាត់? ហតុផលគឺសាម័ញ្ញ ដោយហេតុថាគាត់ជាមនុស្សចាស់ទុំ មានចំណេះដឹងនឹងបទពិសោធន៍ជីវិតច្រើន ជាពិសេសនារីនោះជាកូនស្រឹរបស់គាត់ដែលគាត់ខំបង្កើត និងចិញ្ចឹម ហើយពួកគាត់តែងតែមើលមកកូនរបស់ពួកគេថាកូនក្មេងរហូត ។ សូម្បីតែសត្វក៏ចេះស្រឡាញ់កូន ចុះទំរាំឪពុកម្តាយជាមនុស្ស? ឪពុកម្តាយណាដែលមិនចង់អោយកូនល្អ?

តើសម័យបច្ចុប្បន្នពាក្យខាងលើនេះនៅតែមានប្រសិទ្ធភាពដែរឬទេ? សំរាប់ខ្ញុំគឺវានៅតែអនុវត្តន៍ ហើយត្រូវបំផុតចំពោះគ្រួសារអភិជនណាដែលមានទ្រព្យធន ឬកិត្តយស ។ កំរិតជីវភាពពួកគាត់កាន់តែល្អការគាបសង្កត់ចំពោះកូនចៅកាន់តែខ្លាំង វាមិនខុសអ្វីអំពីការបកស្រាយខាងលើទេ ។ ទោះជាយ៉ាងណាក៏ដោយគ្រួសារធម្មតាក៏គិតដូចច្នេះដែរ ។

បើអ្នកគិតដូចខ្ញុំមានន័យថាបើស្រឡាញ់មនុស្សម្នាក់ អ្នកមិនត្រឹមតែយកដួងចិត្តនារួនោះអោយបានទេ គឹត្រូវធ្វើអោយឪពុកម្តាយរបស់គេយល់ព្រមផងដែរ ។ ការដែលស្រឡាញ់គ្នាដោយឪពុកម្តាយមិនយល់ព្រម អាចឈានទៅរកសេចក្តីអន្តរាយ ។
ការបកស្រាយខាងលើលើកយកតែមួយជ្រុងតូច ដែលជាខ្លឹងសារស្របជាមួយប្រធានបទប៉ុណ្ណោះ ។

No comments: