Sunday, March 13, 2011

១៩​ មីនា​ព្រះចន្ទ​ចូល​កៀក​​ផែន​ដី​ ជា​ប្រផ្នូល​ល្អ ឬ​អាក្រក់
ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានបច្ចេកវិទ្យា ដោយ yornsophearith កាលពី 41 mins ago One Comment
យោង​តាម​សម្ដី​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៩​មីនា​ខាង​មុខ​នេះ​ ព្រះចន្ទ​នឹង​វិល​មក​កៀក​​ផែន​ដី​បំផុត​ បើ​យោង​តាម​ការ​អង្កេត​ក្នុង​រយៈ​ពេល​១៨​ឆ្នាំ​កន្លង​មក​នេះ​។ ដំណើរ​វិល​មក​ជិត​នេះ ​ត្រូវ​បាន​គេ​សន្មត​ថា​ មាន​ចម្ងាយ​ប្រហែល ​៣៥៦,៥៧៧គីឡូម៉ែត្រ​ពី​ភព​ផែន​ដី។

បាតុភូត​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Lunar Perigee ផ្ទុយ​ពី Lunar Apogee ដែលពាក្យ​នេះ​​សំដៅ​ទៅ​លើ​ចម្ងាយ​ ដែល​ព្រះចន្ទ​នៅ​ឆ្ងាយ​ពី​ភពផែន​ដី​បំផុត​។ ​អ្នក​វិទ្យាសាស្ត្រ Astrologer Richard Nolle បាន​ហៅ​ព្រះចន្ទ​ថា Supermoon ដែល​ពាក្យ​នេះ​ត្រូវ​បាន​គេ​ប្រើ​​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០។ អ្វី​ទៅ​ជា​Supermoon? Supermoon សំដៅ​លើ​រូបរាងរបស់​ព្រះចន្ទរាង​មូល (ប្រហែល៩០%) ​នៅ​ពេល​ស្ថិត​នៅ​ជិត​បំផុត​នៃ​គន្លង​ផែន​ដី​ ហើយ​នៅ​ថ្ងៃ​ទី​១៩​មីនា​​ខាង​មុខ​នេះ​ យើង​នឹង​អាច​មើល​ឃើញ​ព្រះចន្ទ​មូល​ពេញ​វង់​១០០%​។



តាម​សម្ដី​របស់​ក្រុម​តារាវិទូ​​មួយ​ក្រុម​​បាន​អះអាង​ថា ​បាតុភូត​នេះ​មិន​មែន​ជា​បច្ច័យ​ល្អ​សម្រាប់​មនុស្ស​ជាតិ​យើង​ទេ​ ពីព្រោះ​ដំណើរ​វិល​មក​ជិត​ផែន​ដី​នេះ​ នឹង​មាន​ឥទ្ធិពល​​លើ​គំរូ​អាកាសធាតុ​លើ​​ភពផែន​ដី​។ ជា​មួយ​គ្នា​នេះ​ដែរ​ មាន​អ្នក​ខ្លះ​ភ្ជាប់​រឿង​នេះ​ទៅ​នឹង​វិនាស​កម្ម​បង្ក​ឡើង​នៅ​ភពផែន​ដី​ដូច​ជាការ​​រញ្ជួយ​ដី​ជា​ដើម​។



ដោយឡែក​ លោក Peter Goldreich សាស្ត្រាចារ្យ​ប្រចាំ​នៅ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​សិក្សា​ពី​ភព​និង​តារា​សាស្ត្រ​​នៃ​សាកលវិទ្យាល័យ Caltech បាន​ឲ្យ​ដឹង​​ថា​ លោក​ ​និង​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ទៀត​បាន​សិក្សា​លើ​ព្រះចន្ទ​ជា​ច្រើនទសវត្សរ៍​មក​ហើយ​ តែ​​ពួក​គាត់​មិន​ទាន់​បាន​រក​​ឃើញ​ថា​គ្រោះ​មហន្តរាយ​ធម្មជាតិ​បង្ក​ឡើង​ដោយ​សារ​តែ​ការ​វិល​មក​ជិត​ផែន​ដី​របស់​ព្រះចន្ទ​​នេះ​ទេ​។

ចំណែក​លោក Gordon Johnston អ្នក​សិក្សា​​កម្មវិធី​ស្រាវ​ជ្រាវ​ភពជាន់​ខ្ពស់​​របស់​អង្គការ NASA បាន​ប្រាប់​គេហទំព័រ FoxNews ថា ​​នៅ​ថ្ងៃ​១៩​មីនា​នេះ​ ជា​យប់​​ដែល​​មាន​ពន្លឺ​ភ្លឺ​ច្បាស់​ជាង​គេ​បំផុត​ ហើយ​ពពក​នឹង​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ជាទី​ទាក់​ទាញ​បំផុត​​។

កុំ​ភ្លេច​ណា​ប្រិយមិត្ត​ ចាំ​​មើល​ព្រះចន្ទ​ពេញ​វង្ស​​នៅ​ថ្ងៃ​១៩មីនា​ទាំង​អស់​គ្នា!

Refference: http://news.sabay.com.kh/articles/78552

No comments: