Tuesday, January 3, 2012

តើគួរធ្វើយ៉ាងណានៅពេលដែលមានមនុស្សម្នាក់ រិះគន់មកលើយើង ?

១ អ្នកមិនត្រូវច្រឡោត ហើយខឹងគេភ្លាមនោះទេ ការធ្វើដូចច្នេះវាប្រៀបដូចជាកូនក្មេង ដែលយំនៅពេលដែលគេវៃវា ព្រោះវាទន់ជ្រាយ និងមិនចេះគិតនោះឡើយ ។
២ សំរាប់មនុ្សធំប្រកបដោយពុទ្ធិ គេត្រូវសិក្សាមួយហេតុឲបានច្បាស់ ហេតុដូចម្តេច បានជាគេរិះគន់មកលើយើង ។ ព្រះពុទ្ធជាម្ចាស់បានពោលថា រឿងទាំងវាកើតដោយសារហេតុ ហើយរលត់ទៅវិញក៏ដោយសារហេតុ ។ មិនមានអ្វីកើតឡើងដោយឯងៗនោះទេ នៅពេលដែលគេធ្វើការរិះគន់មកលើយើង គឺគេកំពុងតែគិតថាអ្វីដែលគេធ្ចើនោះ ជារឿងត្រឹមត្រូវ ។ ពេលដែលអង្គុលីមារ សម្លាប់មនុស្សហើយកាត់យកម្រាមដៃ ពេលនោះគាត់ក៏គិតថាអ្វីដែលគាត់ធ្វើនោះត្រឹមត្រូវដែរ ។
៣ ក្រោយពីសិក្សាមូលហេតុហើយបើសិនជាអ្នកដឹងថាអ្នកជាដើមហេតុ ចូលអ្នកគិតថា នៅលើលោកយើងនេះមិនមានអ្វីដែលឥតខ្ចោះនោះទេ មនុស្សដែលមិនចេះខុសគឺមានតែមនុស្សស្លាប់ប៉ុណ្ណោះ ។ តែប្រសិនបើជាការរិះគន់នោះកើតឡើងដោយសារសាមានចិត្តរបស់អ្នកដ៏ទៃចូលអ្នក អធ្យាស្រ័យឲគេផង ដូចពាក្យចាស់ថាពាររំងាប់ដោយការមិនចងពារ ប្រសិនបើឆ្កែខាំអ្នក សូមអ្នកកុំទៅខាំឆ្កែវិញ។ អ្នកត្រូវដឹងថា សូម្បីតែព្រះពុទ្ធក៏មានគេចង់ពិឃាតដែរ ។ អ្នកមិនអាចហាមគេមិនឲធ្វើអំពើអាក្រក់មកលើអ្នកបានទេ ប៉ុន្តែអាហាមខ្លួនឯងបានមិនឲឈឺចាប់នឹងទង្វើរបស់គេ ។ អ្វីដែលអាក្រក់ដែលគេធ្វើ មកលើយើងចាត់ទុកវាជាសំរាមចុះ គួរកុំយកដាក់ខ្លួន ។

មនុស្សប្រអប់ទ្រព្យ និង មនុស្សធុងសំរាម
មនុស្សប្រអប់ទ្រព្យ មានន័យថាមនុស្សដែលចេះប្រមូលនូវចំណោះដឹង ទង្ចើជាកុសល បុណ្យ សីសធម៌ល្អ និងអត្ថប្រយោជន៍ល្អគាប់គូរ បានមកពីការសាងដោយខ្លួនឯង និងរៀនយកចំនុចខ្លាំង ចំនុចពិសេសផ្សេងៗទៀតពីអ្នកដ៏ទៃ ។ ករណីដែលមានបាប ឬអកុសល តែងតែព្យយាមជំរុះចោលពីខន្ធសន្តាន មិនឲបៀតបៀនជាប់អង្គប្រាណ មួយវិនាទីណាឡើយ ។

មនុស្សធុងសំរាម មានន័យថាជាមនុស្សដែលមិនបានប្រមូលយកនូវចំនុចខ្លាំង ចំនុចពិសេស ជាអត្ថប្រយោជន៍ ជាទ្រព្យគាប់ប្រសើរពីអ្នកដ៏ទៃមកទុកដាក់ជាទ្រព្យជាប់អង្គប្រាណឡើយ ប៉ុន្តែគេបែរជាប្រឹងប្រមូលយកតែវិបត្តិ បញ្ហា និងអំពើអកុសល លាមក មកផ្ទុកក្នុងប្រាណនាំឲស្មុកស្មាញ កង្វល់អំពល់គំនិតជារៀងរាល់ថ្ងៃ ។

No comments: